Posts

តំណាលពិធីបុណ្យចូលឆ្នាំខ្មែរ

Image
  មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សម្ដែង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្ម​បាល​កុមារ ៣ "ខ" ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ព្រះសិរ​ទ្រង់ដើម្បី បូជា​ចំពោះ​ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​​ពន្យារ​ពេល​ចំនួន ៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថ្ងៃ​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។   ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ...

ទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២

Image
  យើងត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្វាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាត ២ កែវ។ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ  រូបនេះបញ្ជាក់ថា ផ្លែឈើ ១១ មុខ ហៅថារាជាជោគ គឺតំណាងឱ្យព្រះរាជា ជាអ្នកថ្វាយចំពោះទេវតាប្រចាំឆ្នាំ។ ក្រាលសំពត់ពណ៌សក៏បានខៀវខ្ចី ក៏បានតាមអម្ពររបស់ទេពធីតា។ ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស នឹងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឱ្យបានត្រឹម ៣ ឬ ៥ មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។ អ្ន...

មកស្គាល់កន្លែងលម្ហែកាយពេញនិយម៣កន្លែងនៅភ្នំពេញ

Image
  មួយរយៈក្រោយនេះ យើងសង្កេតឃើញក្នុងក្រុងភ្នំពេញសម្បូរដោយតំបន់លំហែកំសាន្ដជា ច្រើន ដែលជា ប្រភេទ អាហារដ្ឋានជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រង រួមទាំងអាហារ ឆ្ងាញ់ ទេសភាពធម្មជាតិដែលអំណោយផលដល់អ្នកដែលបានទៅលេងកម្សាន្តហើយក៏មាន កន្លែងថតរូបស្អាតៗផងដែរ។ ខាងក្រោមនេះជាទីកន្លែងលំហែកាយ៣កន្លែង ដែលស្ថិតនៅជិតក្រុងភ្នំពេញជាងគេ៖ លំហែមាត់បឹង មានទីតាំងស្ថិតនៅជិតព្រលានយន្តហោះពោធិ៍ចិនតុង លំហែមាត់បឹងបើកទទួលភ្ញៀវចាប់ពីម៉ោង ៤:០០  រសៀល ដល់ម៉ោង ១១:០០ យប់ មានបម្រើជាសេវាកម្មប្រភេទអាហារដ្ឋាន ជាតូបៗ ដាច់ៗនៅលើស្មៅ ប្រប នឹងបឹង ដែលផ្តល់នូវភាពត្រជាក់ត្រជុំ និងស្រស់ស្រាយសម្រាប់ ភ្ញៀវដែលបានមកកម្សាន្ត។ ប្រសិនបើយើងបានកក់កន្លែងទុកមុន មានកន្លែងសម្រាប់ញ៉ាំអាហារនៅគៀកនឹងមាត់បឹងតែម្តង យើងអាចញ៉ាំ អាហារបណ្តើរអមដោយធម្មជាតិ ជាពិសេសសម្រាប់អ្នកចូលចិត្តស្ទួចត្រី តែម្តងយើងអាចស្ទួចត្រីលេងនៅ មាត់បឹងផងដែរ។   លំហែ​ ៣៦ លោកអ្នកអាចជិះតាមផ្លូវហាណូយឆ្ពោះទៅត្រង់ហួស ហ្រ្គេនភ្នំពេញ ប្រមាណជា៥០០ម៉ែត្រ រួចបត់ឆ្វេង តាមភូមត្រពាំងរាំងថ្មី ប្រមាណ១គីឡូម៉ែត្រទៀត លោកអ្នកនឹងឃើញមានអាហារដ្ឋានមួយដែលមានឈ្មោះថា  លំហែ៣៦។ ខ្យល់ឱកាសល្អណាស់ប្រ...

មុនខ្នងបង្កពីអ្វី?

Image
មុន​គឺ​ជា​បញ្ហា​ស្បែក​មួយ​ដែល​យើង​គ្រប់គ្នា​ចង់​គេច​ឲ្យ​ផុត។ បញ្ហា​មុន​គឺ​អាច​កើត​នៅស្ទើរ​​គ្រប់​វ័យ និង​​បង្កដោយសារ​មូលហេតុ​ផ្សេងៗ​រួមទាំង​អាច​កើត​មាន​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​រួមទាំង​ខ្នង​ផង​ដែរ។  រក្សារសិទ្ធរូប preme nobu cambodia ដកស្រង់ https://hellokrupet.com/

ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក

Image
បបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកជាអ្វីដែលស្រីៗតែងតែចង់បានព្រោះអាចជួយលើកសម្រស់ផ្ទៃមុខ និងធ្វើឱ្យមាត់មានភាពទាក់ទាញ។ ជាអកុសល កត្តាអាកាសធាតុ របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃអាច​ធ្វើឱ្យ​បបូរ​មាត់​យើងស្ងួត ប្រេះ និងប្រែជាពណ៌ខ្មៅ។ អ៊ីចឹងយើងគួរធ្វើម៉េចដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកដូចបំណង និងមិនប៉ះពាល់សុខភាព? យើងអាចសាកល្បងវិធីធម្មជាតិទាំង ៨ ដូចខាងក្រោមដើម្បីឱ្យបបូរមាត់យើងមានសុខភាពល្អ ទន់ល្មើយ និងមានពណ៌ផ្កាឈូក៖  រក្សារសិទ្ធរូប preme nobu cambodia ដកស្រង់ https://hellokrupet.com/

កំហុស៥ពេលងូចទឹកអាចបំផ្លាញសក់ដោយអត់ដឹងខ្លួន

Image
ពេល​ខ្លះ យើង​អាច​បង្កើត​កំហុស​ឆ្គង​នៅ​អំឡុង​ពេល​ងូត​ទឹក​ដោយ​មិន​ដឹង​ខ្លួន ដែល​ជា​ហេតុ​នាំ​ឲ្យ​ សក់ ​របស់​យើង​កាន់​តែ​ស្ដើង​​ទៅ​ៗ។ ពិត​ណាស់​ ​សុខភាព​សក់​ក៏​ជា​រឿង​សំខាន់​មួយ​សម្រាប់​ស្រី​ៗ​យើង​ដែរ​ បើ​សក់​​ជ្រុះ​ច្រើន​​ជ្រុល​ វា​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​ យើង​គួរ​ជៀសវាង​ទម្លាប់​ខុស​ឆ្គង​ទាំង​នេះ​​ អំឡុង​ពេល​ងូត​ទឹក​។ រក្សារសិទ្ធរូប preme nobu cambodia ដកស្រង់ https://hellokrupet.com/  

សម្រស់ធម្មជាតិ៨កន្លែងនៅឧទ្យានជាតិគីរីរម្យ

Image
ពិបាកក្នុងការសម្រេចចិត្តថាត្រូវទៅកន្លែងណាចុងសប្ដាហ៍នេះមែនទេ ? មានអារម្មណ៍ថា ចង់ផ្លាស់ប្ដូរ បរិយាកាសកាស ម្ហូបឆ្ងាញ់ៗ ហើយមានខ្យល់បរិសុទ្ធម្ដងដើម្បីបានបន្ធូរអារម្មណ៍ ដើម្បីផ្លាស់បរិយាកាស មកលេង ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មកស្គាល់កន្លែងលាក់ខ្លួនខ្លះៗដែលភាគច្រេីនមិនសូវបាន ដឹងថានៅគិរីរម្យ មានទេសភាពនិងកន្លែងស្អាតច្រេីនយ៉ាងនេះសោះ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ ៤ ទៅក្រុងព្រះសីហនុ ដែលមានចំងាយពីទីក្រុងភ្នំពេញប្រហែល ១១២គីឡូ ។ ថ្វីត្បិតតែមានចំងាយឆ្ងាយពីទីរួមក្រុងពិតមែន ប៉ុន្តែ ឧទ្យានជាតិគីរីរម្យតែងតែមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ទៅទស្សនា និងកម្សាន្តឥតល្ហែ ព្រោះតែទេស្សនីយភាពនៃទឹកជ្រោះ ភ្នំដងអូរ ព្រមទាំងម្ហូប និងផ្លែឈើដ៏សម្បូរ បែបនៅទីនោះឯង ។ ថ្មលយ គីរីរម្យ មានទីតាំងស្ថិតនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល  ~70km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ ចំបក់ ស្ថិត​ក្នុង​ទឹក​ដី ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ​ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ។ រមណីយ ដ្ឋាន​មួយ​នេះ​បាន​...