Posts

Showing posts with the label ជំនឿសាសនា

តំណាលពិធីបុណ្យចូលឆ្នាំខ្មែរ

Image
  មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សម្ដែង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្ម​បាល​កុមារ ៣ "ខ" ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ព្រះសិរ​ទ្រង់ដើម្បី បូជា​ចំពោះ​ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​​ពន្យារ​ពេល​ចំនួន ៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថ្ងៃ​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។   ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ...

ចំនួនសរសៃធូបតំណាងអត្ថន័យនៃការអុច

Image
ពុទ្ធសាសនាខ្មែរឲ្យតម្លៃនៃការគោរពបូជា គេយកធូបតំណាងជាការថ្វាយបង្គំដល់ព្រះពុទ្ធរូប ទេវតា គុណគ្រូ គ្រូបាធ្យាយ អារក្សអ្នកតា ទីសក្ការវត្ថុស័ក្កសិទ្ធ ជាដេីម។ ការអុចធូបមិនត្រូវចេះតែអុចផ្ដេសផ្ដាសតាមចិត្តអ្នកចង់បានទេជួនកាលអាចធ្វេីឲ្យអ្នកជួបរឿងមិនល្អក៍ថាបានដែរ​​​ ដូចជាការអុចធូប អន្ទងដួងវិញ្ញាណ ព្រាយបិសាច រឿងឧបទ្រុបចង្រៃឲ្យចូលមករំខានយាយីជាដេីម ។ ក្នុងនាមជាកូនខ្មែរកាន់ព្រះពុទ្ធសាសនាយេីងគប្បីគួរយល់ពីទំនៀមទម្លាប់របៀបនៃការគោរពប្រតិបត្តិឲ្យបានត្រឺមត្រូវ។​ អត្ថន័យនៃចំនួនសរសៃរធូប : ធូប ១ សរសៃ​តំណាង​ឲ្យ​ការ​គោរពបូជា​វិញ្ញាណ​ខ្មោច​ក្នុង​ផ្ទះ។ ធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។ ធូប ៣ សសៃ ជាការបូជាព្រះរតនត្រ័យ​ ដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។ ធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។ ធូប ៥ សសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក)  ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។ ធូប ៧ សសៃ​ គឺបូជាញាតិ​ទាំងប្រាំពីរសន្តាន មាន ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយ​ទួតតាទួត  និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួ...

អបិយជំនឿប្លែកៗដែលជនជាតិថៃជឿថាមានពិត

Image
ប្រទេសនីមួយៗតែងតែមានទំនាមទម្លាប់ ប្រពៃណី និង រឿងអបិយជំនឿខុសគ្នាទៅតាមតំបន់ទៀតផង។ទោះបីបច្ចេកវិទ្យាជឿនលឿនពីមួយជំនាន់ទៅមួយជំនាន់ក៏ អបិយជំនឿពីបរុមបុរាណដូនតាលោកជឿថាវាមិនដែលសាបរលាបឡេីយ។ ថ្វីបេីមេីលទៅជំនឿដែលពួកគេកំពុងប្រកាន់ផ្ជាប់វាហាក់ដូចមិនសមទំនងទាល់តែសោះក៏ជនជាតិថៃជឿថាវាធ្លាប់កេីតមានពិតប្រាកដ។​ មិនជឿសូមកុំប្រមាថ យ៉ាងណាម៉េញជនជាតិខ្មែរក៏មានអបិយជំនឿស្រដៀងទៅនិងជនជាតិថៃដូចគ្នាទាក់ទងនិងរឿង អាគមន៏មន្តខ្មៅ ព្រលឹងវិញ្ញាណ វត្ថុសក្តិសិទ្ធ វិជ្ជាផ្សេង,,,,។ មកដឹងពីអបិយជំនឿប្លែកទាំង   9 អំពីប្រទេសថៃ : ១) ហាមកាត់សក់ថ្ងៃពុធ   ២) ហាមធ្លាក់បែក     ៣) កាត់លេខឆ្នោត ៤) ហាមសរសេីរទារក ៥) វត្ថុសក្តិសិទ្ធការពារគ្រោះថ្នាក់ ៦) សត្វតុកែយំ ៧) សរសៃគុយទាវ ៨) មនុស្សស្រីនៅលាវ ៩) ហាមមេីលក្រោមចន្លោះជេីង   រក្សារសិទ្ធរូបភាព   Preme nobu cambodia អត្ថបទ    www.kampucheathmey.com កែសម្រួល theara    

ប្រវត្តិទាក់ទងពិធីបុណ្យមាឃបូជា

Image
  ប្រវត្តិទាក់ទងពីធីបុណ្យមាឃបូជានៃពុទ្ធសាសនាព្រះពុទ្ធ ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ គឺជាថ្ងៃ « បុណ្យមាឃបូជា » ដែ លមានសារសំខាន់មួយនៅក្នុងពុទ្ធសាសនា និង សម្រាប់ពុទ្ធសានិកទាំងអស់ទូទាំងពិភពលោក ។ បើតាមវេបសាយ វីគីភីឌា បានឱ្យដឹ ងថា មាឃបូជា ជាពីធីបុណ្យដ៏ធំមួយ ក្នុងចំណោមបុណ្យធំផ្សេងទៀត ដែលមានសារសំខាន់នៅក្នុង ពុទ្ធសាសនា ដូចជា បុណ្យពិសាខបូជា ជាដើម។ បុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើង ដើម្បីរំឭកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ។ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១.២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន ១១ ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឲ្យបានយល់អំពី ពុទ្ធសាសន...

តំណមធំៗដែលមិនគួរធ្វេីក្នុងថ្ងៃចូលឆ្នាំចិន

Image
ទោះបីជាចូលឆ្នាំចិនគឺជា បុណ្យចូលឆ្នាំរបស់ប្រទេសចិនក៏ដោយប៉ុន្តែជនជាតិខ្មែរមិនតិចនាក់ទេដែលមានឈាមជ័រពូជពង្សវង្សសន្លាយកាត់ចិនច្រេីនដែរ។ មិនមែនមានតែប្រទេសកម្ពុជាមួយទេសូម្បីតែប្រទេសជិតខាង ទូទាំងអាសុីក៏ប្រារព្ធបុណ្យប្រពៃណីចិនជារៀងរាល់ឆ្នាំដែរ។ ដូចដែលដឹងថាប្រទេសចិនជាប្រទេសដ៏ចំណាស់មួយដែលកាន់ភ្ជាប់ប្រពៃណីយ៉ាងផ្ជាប់ផ្ជួននិងមានអបិយជំនឿ តំណមជាច្រេីន ផ្នត់គំនិតពីបរុមបុរាណបានហាមប្រាមកូនចៅព្រោះ ៣ថ្ងៃ ជាថ្ងៃបេីកឆ្នាំថ្មី។​ បេីមាននណាធ្វេីរឿងអព្វមង្គលនោះពេញមួយឆ្នាំនិងជួបតែរឿងស៊យ អាក្រក់។ ដូចនេះចាស់ៗតែងតែប្រាប់កូនចៅជំនាន់ក្រោយ ឲ្យប្រុងប្រយ័ត្នលើតំណមធំៗមួយចំនួន មានរៀបរាប់ដូចខាងក្រោម ៖ ១ ហាមបោកខោអាវ ២ ហាមធ្វេីឲ្យបែកបាក់របស់ក្នុងផ្ទះ ៣ ហាមបោសសម្រាម ៤ ហាមគេងខ្ចិលលេីគ្រែ ៥ ហាមឈ្លោះជេប្រទិចគ្នា ៦ ហាមខ្ចីលុយអ្នកដទៃ ៧ ហាមកាត់សក់ ៨ ហាមផឹកថ្នាំ ៩ ហាមប្រេីកន្រ្ទៃ ឬ ឧបករណ៏កាត់ផ្ដាច់ច្រេីនេពេក ១០ ហាមមានរបួស   ១១ ហាមគេងពេលថ្ងៃ រក្សារសីទ្ធរូបភាព Preme Nobu cambodia អត្ថបទដកស្រង់វេបសាយក្នុងស្រុក កែសម្រួល Theara