តំណមធំៗដែលមិនគួរធ្វេីក្នុងថ្ងៃចូលឆ្នាំចិន
ទោះបីជាចូលឆ្នាំចិនគឺជា បុណ្យចូលឆ្នាំរបស់ប្រទេសចិនក៏ដោយប៉ុន្តែជនជាតិខ្មែរមិនតិចនាក់ទេដែលមានឈាមជ័រពូជពង្សវង្សសន្លាយកាត់ចិនច្រេីនដែរ។ មិនមែនមានតែប្រទេសកម្ពុជាមួយទេសូម្បីតែប្រទេសជិតខាង ទូទាំងអាសុីក៏ប្រារព្ធបុណ្យប្រពៃណីចិនជារៀងរាល់ឆ្នាំដែរ។
ដូចដែលដឹងថាប្រទេសចិនជាប្រទេសដ៏ចំណាស់មួយដែលកាន់ភ្ជាប់ប្រពៃណីយ៉ាងផ្ជាប់ផ្ជួននិងមានអបិយជំនឿ តំណមជាច្រេីន ផ្នត់គំនិតពីបរុមបុរាណបានហាមប្រាមកូនចៅព្រោះ ៣ថ្ងៃ ជាថ្ងៃបេីកឆ្នាំថ្មី។ បេីមាននណាធ្វេីរឿងអព្វមង្គលនោះពេញមួយឆ្នាំនិងជួបតែរឿងស៊យ អាក្រក់។
ដូចនេះចាស់ៗតែងតែប្រាប់កូនចៅជំនាន់ក្រោយ ឲ្យប្រុងប្រយ័ត្នលើតំណមធំៗមួយចំនួន មានរៀបរាប់ដូចខាងក្រោម៖
១ ហាមបោកខោអាវ
២ ហាមធ្វេីឲ្យបែកបាក់របស់ក្នុងផ្ទះ
៣ ហាមបោសសម្រាម
៤ ហាមគេងខ្ចិលលេីគ្រែ
៥ ហាមឈ្លោះជេប្រទិចគ្នា
៦ ហាមខ្ចីលុយអ្នកដទៃ
៧ ហាមកាត់សក់
៨ ហាមផឹកថ្នាំ
៩ ហាមប្រេីកន្រ្ទៃ ឬ ឧបករណ៏កាត់ផ្ដាច់ច្រេីនេពេក
១០ ហាមមានរបួស
១១ ហាមគេងពេលថ្ងៃ
រក្សារសីទ្ធរូបភាព Preme Nobu cambodia
អត្ថបទដកស្រង់វេបសាយក្នុងស្រុក
កែសម្រួល Theara