ចំនួនសរសៃធូបតំណាងអត្ថន័យនៃការអុច


ពុទ្ធសាសនាខ្មែរឲ្យតម្លៃនៃការគោរពបូជា គេយកធូបតំណាងជាការថ្វាយបង្គំដល់ព្រះពុទ្ធរូប ទេវតា គុណគ្រូ គ្រូបាធ្យាយ អារក្សអ្នកតា ទីសក្ការវត្ថុស័ក្កសិទ្ធ ជាដេីម។ ការអុចធូបមិនត្រូវចេះតែអុចផ្ដេសផ្ដាសតាមចិត្តអ្នកចង់បានទេជួនកាលអាចធ្វេីឲ្យអ្នកជួបរឿងមិនល្អក៍ថាបានដែរ​​​ ដូចជាការអុចធូប អន្ទងដួងវិញ្ញាណ ព្រាយបិសាច រឿងឧបទ្រុបចង្រៃឲ្យចូលមករំខានយាយីជាដេីម ។

ក្នុងនាមជាកូនខ្មែរកាន់ព្រះពុទ្ធសាសនាយេីងគប្បីគួរយល់ពីទំនៀមទម្លាប់របៀបនៃការគោរពប្រតិបត្តិឲ្យបានត្រឺមត្រូវ។​

អត្ថន័យនៃចំនួនសរសៃរធូប :

ធូប ១ សរសៃ​តំណាង​ឲ្យ​ការ​គោរពបូជា​វិញ្ញាណ​ខ្មោច​ក្នុង​ផ្ទះ។

ធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។

ធូប ៣ សសៃ ជាការបូជាព្រះរតនត្រ័យ​ ដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។

ធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។

ធូប ៥ សសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។



ធូប ៧ សសៃ​ គឺបូជាញាតិ​ទាំងប្រាំពីរសន្តាន មាន ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយ​ទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និង​បូករួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន។

ធូប ៩ សសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។

ធូប ១១ សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង ១១។

ធូប ១៩ សរសៃ គឺ​សម្រាប់ពិធី​ហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និង​ព្រលឹង​តូច)។

ធូប ៣៣ សរសៃ គឺ​បូជា​គុណ​ឪពុកម្ដាយ៕




ប្រភព
 thairath


Popular posts from this blog

សម្រស់ធម្មជាតិ៨កន្លែងនៅឧទ្យានជាតិគីរីរម្យ

ហាងកាហ្វេរបែបយុវវ័យកំពុងពេញនិយមក្នុងទីក្រុងភ្នំពេញ

រមណីយដ្ឋានល្បីៗក្នុងខេត្តតាកែវ