មកស្គាល់កន្លែងលម្ហែកាយពេញនិយម៣កន្លែងនៅភ្នំពេញ

 


មួយរយៈក្រោយនេះ យើងសង្កេតឃើញក្នុងក្រុងភ្នំពេញសម្បូរដោយតំបន់លំហែកំសាន្ដជា ច្រើន ដែលជា

ប្រភេទអាហារដ្ឋានជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រង រួមទាំងអាហារ ឆ្ងាញ់ ទេសភាពធម្មជាតិដែលអំណោយផលដល់អ្នកដែលបានទៅលេងកម្សាន្តហើយក៏មាន កន្លែងថតរូបស្អាតៗផងដែរ។ ខាងក្រោមនេះជាទីកន្លែងលំហែកាយ៣កន្លែង ដែលស្ថិតនៅជិតក្រុងភ្នំពេញជាងគេ៖


លំហែមាត់បឹង






មានទីតាំងស្ថិតនៅជិតព្រលានយន្តហោះពោធិ៍ចិនតុង លំហែមាត់បឹងបើកទទួលភ្ញៀវចាប់ពីម៉ោង ៤:០០ 

រសៀល ដល់ម៉ោង ១១:០០ យប់ មានបម្រើជាសេវាកម្មប្រភេទអាហារដ្ឋាន ជាតូបៗ ដាច់ៗនៅលើស្មៅ ប្រប

នឹងបឹង ដែលផ្តល់នូវភាពត្រជាក់ត្រជុំ និងស្រស់ស្រាយសម្រាប់ ភ្ញៀវដែលបានមកកម្សាន្ត។

ប្រសិនបើយើងបានកក់កន្លែងទុកមុន មានកន្លែងសម្រាប់ញ៉ាំអាហារនៅគៀកនឹងមាត់បឹងតែម្តង យើងអាចញ៉ាំ

អាហារបណ្តើរអមដោយធម្មជាតិ ជាពិសេសសម្រាប់អ្នកចូលចិត្តស្ទួចត្រី តែម្តងយើងអាចស្ទួចត្រីលេងនៅ

មាត់បឹងផងដែរ។

 

លំហែ​ ៣៦






លោកអ្នកអាចជិះតាមផ្លូវហាណូយឆ្ពោះទៅត្រង់ហួស ហ្រ្គេនភ្នំពេញ ប្រមាណជា៥០០ម៉ែត្រ រួចបត់ឆ្វេង

តាមភូមត្រពាំងរាំងថ្មី ប្រមាណ១គីឡូម៉ែត្រទៀត លោកអ្នកនឹងឃើញមានអាហារដ្ឋានមួយដែលមានឈ្មោះថា 

លំហែ៣៦។

ខ្យល់ឱកាសល្អណាស់ប្រសិនបើលោកអ្នកបានមកលេងកម្សាន្ត និងញ៉ាំអាហារឆ្ងាញ់ៗនៅទី នេះ។ នៅទីនេះ

មានធម្មជាតិមាត់បឹងដែលធ្វើឲ្យភ្ញៀវដែលបានមកលេងកម្សាន្តអាចស្រូបយក ខ្យល់បរិសុទ្ធ មានអាហារជា

ច្រើនមុខ តម្លៃសមរម្យ។

 

ឱកាសពិសេសដែលលោកអ្នកដែលមានគម្រោងឆ្លងឆ្នាំថ្មី នៅទីនេះក៏មានបើកបម្រើជូនរហូត ដល់យប់

ជ្រៅឈានចូលឆ្នាំថ្មីផងដែរ កុំភ្លេចធ្វើការកក់កន្លែងឲ្យហើយណា។

 

ទន្លេលាភ

 





ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលមានភោជនីដ្ឋានមួយកន្លែងមាន ឈ្មោះថា 

ទន្លេលាភ ក៏ជាអាហារដ្ឋាន និងលំហែលើមាត់ទឹកបែបរមណីយដ្ឋានធម្មជាតិ។ នៅទីនេះអាហារដែលលោក

អ្នកមិនគួររំលងមាន ខ្យងអាំង ត្រីបឹងកាឆែត និងជ្រូកកណ្តុរ។

 

ការលំហែកាយដែលស្ថិតនៅក្នុងក្រុងភ្នំពេញដូចនេះគឺសាកសមបំផុតសម្រាប់អ្នកដែលមាន ពេលវេលារវល់

ច្រើន។ ក្រុងភ្នំពេញគឺបានផ្តល់ភាពសម្បូរបែបដែលផ្តល់ជូនអ្នករស់នៅក្រុងភ្នំពេញ។

សម្រាប់ការអភិវឌ្ឍនៅក្នុងក្រុងភ្នំពេញ ដែលរួមមានទាំងធុរកិច្ច ទេសចរណ៍ ជាពិសេសវិស័យអចលនទ្រព្យ។ 

តាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមងើបឡើងបន្តិចម្តងៗពីជំងឺ

រាតត្បាតកូវីដ១៩ ដែលនឹងសម្រេចកំណើនប្រមាណ៦.៥%។ យោងតាមការរំពឹងនោះ ដោយនៅក្នុង

ឆ្នាំ២០២២ឱនភាពគណនីចរន្តរបស់ប្រទេសជាមួយនឹងការវាស់វែងពាណិជ្ជកម្មលើទំនិញ និងសេវាកម្ម រួម

ជាមួយនឹងប្រតិបត្តិការ ហិរញ្ញវត្ថុមួយចំនួនរួមផ្សំផងដែរ។

Popular posts from this blog

វិធីកម្ចាត់មុនក្បាលខ្មៅលេីច្រមុះតាមបែបធម្មជាតិ