សម្រស់ធម្មជាតិ៨កន្លែងនៅឧទ្យានជាតិគីរីរម្យ



ពិបាកក្នុងការសម្រេចចិត្តថាត្រូវទៅកន្លែងណាចុងសប្ដាហ៍នេះមែនទេ? មានអារម្មណ៍ថា ចង់ផ្លាស់ប្ដូរ

បរិយាកាសកាស ម្ហូបឆ្ងាញ់ៗ ហើយមានខ្យល់បរិសុទ្ធម្ដងដើម្បីបានបន្ធូរអារម្មណ៍ ដើម្បីផ្លាស់បរិយាកាស

មកលេង ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មកស្គាល់កន្លែងលាក់ខ្លួនខ្លះៗដែលភាគច្រេីនមិនសូវបាន

ដឹងថានៅគិរីរម្យ មានទេសភាពនិងកន្លែងស្អាតច្រេីនយ៉ាងនេះសោះ

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ស្ថិតនៅតាមបណ្ដោយផ្លូវ

ជាតិលេខ ៤ ទៅក្រុងព្រះសីហនុ ដែលមានចំងាយពីទីក្រុងភ្នំពេញប្រហែល ១១២គីឡូ ។

ថ្វីត្បិតតែមានចំងាយឆ្ងាយពីទីរួមក្រុងពិតមែន ប៉ុន្តែ ឧទ្យានជាតិគីរីរម្យតែងតែមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ

ទៅទស្សនា និងកម្សាន្តឥតល្ហែ ព្រោះតែទេស្សនីយភាពនៃទឹកជ្រោះ ភ្នំដងអូរ ព្រមទាំងម្ហូប និងផ្លែឈើដ៏សម្បូរ

បែបនៅទីនោះឯង ។



ថ្មលយ គីរីរម្យ មានទីតាំងស្ថិតនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល 

~70km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។



ចំបក់ ស្ថិត​ក្នុង​ទឹក​ដី ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ​ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ។ រមណីយ

ដ្ឋាន​មួយ​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ដើម​ឆ្នាំ២០០៣ លើ​ផ្ទៃដី ១៣៩១ ហិតា។ ភ្ញៀវ​ទេសចរណ៍ ​អាច​ធ្វើ​​

ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​​​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ១៨៥ បទ​ស្ដាំ​ត្រង់​​ត្រែងត្រយឹង ផ្លូវ​ចូល​

គិរីរម្យ ​​មាន​ចម្ងាយ​​ប្រហែល​​២០​គីឡូម៉ែត្រ លុះ​ដល់​​ជើងភ្នំ​គិរី​រម្យ​បត់​​ស្កាំ​តាម​ផ្លូវ​ក្រួស​ក្រហម​​ចម្ងាយ​ប្រហែល៨ 

គីឡូម៉ែត្រ នោះ​យើង​នឹង​ទៅ​ដល់​សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ ។ 

តាម​ការ​ឲ្យ​ដឹង​ពី​លោក ទូច ម៉ន ប្រធាន​សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ នៅ​ទី​នេះ មាន​កន្លែង​

ទេសចរណ៍៥សំខាន់ៗ។   ១/ទឹក​ធ្លាក់​ទី១ មាន​ចម្ងាយ​ពី ចំណត​រទេះ​គោ ១៤៥០ ម៉ែត្រ ២/ ទឹក​ធ្លាក់​ទី២ 

មាន​ចម្ងាយ​២១០០ ម៉ែត្រ ៣/ ទឹក​ធ្លាក់​ទី៣ មាន​ចម្ងាយ ២៤៥០០ (មាន​ទឹក​ជ្រោះ កម្ពស់ ៤០ ម៉ែត្រ) ៤/ 

ទឹក​ធ្លាក់​ទី៤ មាន​ចម្ងាយ ៦០០០ ម៉ែត្រ ៥/ រូង​ប្រជៀវ​ មាន​ចម្ងាយ ១៩៥០០ ម៉ែត្រ ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​ទស្សនា​សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ ត្រូវ​ទិញ​សំបុត្រ ក្នុង​នេះ​ភ្ញៀវ​ជាតិ​​តម្លៃ ២០០០រៀល ក្នុង​ម្នាក់ ចំពោះ​

ភ្ញៀវ​បរទេស១ ដុល្លារ សម្រាប់​កូន​ក្មេង ហើយ​មនុស្ស​ពេញ​​វ័យ ៣ ដុល្លារ



ទឹក​ធ្លាក់​ចំការ​តែ ​ស្ថិត​​នៅ​លើ​​ភ្នំ​គិរី​រម្យ ​​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​ភ្នំ​ពេញ ​អាច​ឲ្យ​អ្នក​បំបាត់​ទុក្ខ ងូត​ទឹក​

លេង​យ៉ាង​ត្រជាក់​កាយា។ ​លោក​អ្នក​ដែល​ចង់​ទៅ​ទី​នោះ ​ប្រាកដ​ជា​រីក​រាយ​នឹង​ធម្មជាតិ​បែប​ស្ងប់​ស្ងាត់ ​ដែល​

ខុស​ប្លែក​ពី​ជីវិត​រស់​នៅ​ទី​ក្រុង។ ​​ទឹក​ធ្លាក់​ចំ​ការ​តែ ​មាន​​ទី​តាំង​នៅ​លើ​ភ្នំ​គិរី​រម្យ​តែ​ម្ដង ​ដោយ​​ជិះ​ឡើង​ភ្នំ​ប្រមាណ​

២០​នាទី ​អ្នក​នឹង​ឃើញ​ផ្លាក​មួយ​ដាក់​នៅ​ខាង​ស្ដាំ​ដៃ​ថា "​ទឹក​ធ្លាក់​ចំការ​តែ​"។



រមណីយដ្ឋា ជ្រោះផ្តាច់ព្រលឹង​ សសរស្តុក​ គិរីរម្យ ស្តាប់មើលទៅគួរឲ្យខ្លាច តែធាតុពិតមិនគួរឲ្យខ្លាចដូចឈ្មោះ

នោះទេផ្ទុយទៅវិញវាគឺជាតំបន់មួយដែលមានទេសភាពស្រស់ស្អាតស្ងប់ស្ងាត់ល្អឥតខ្ចះសម្រាប់

ការមកបោះតង់លំហែរកាយ។



បឹងចំការតែ គិរីរម្យ ឬក៏គេច្រើនហៅថា បឹងចំការតែ មានទីតាំងស្ថិតនៅ ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្ត

កំពង់ស្ពឺ និងមានចម្ងាយប្រហែល ~64km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។



ទឹកធ្លាក់ អូរតាសេក មានទីតាំងស្ថិតនៅ ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយ

ប្រហែល ~59km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។




រម្មណីយដ្ឋានទឹកធ្លាក់ជ្រាវស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយ

ប្រហែល១១០ គីឡូម៉ែត្រ ពីរង្វង់មូលវត្តភ្នំ៕ យើងអាចធ្វើដំណើរពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៥ រហូត

ដល់ផ្សារឧដ្ដុង រួចបត់ឆ្វេងទៅផ្លូវលេខ១៣៦ ហើយបន្ដរហូតដល់គីឡូម៉ែត្រលេខ៨៨៕ ទៅដល់កន្លែងនោះ

លោកអ្នកនឹងឃើញស្លាកនៅខាងស្ដាំដៃដែលមានសរសេរថា ទឹកធ្លាក់ជ្រាវ៕

ដំណាក់ស្ដេច

ដំណាក់ស្ដេច គឺជាអតីតព្រះរាជដំណាក់របស់ព្រះបរមរតនកោដ្ឋសម្ដេចឪនរោត្ដម សីហនុកសាងនៅក្នុងអំឡុង

ឆ្នាំ1962-1965 ស្ថិតនៅលើកំពូលភ្នំគិរីរម្យ ដែលមានភាពចាស់ទ្រុឌទ្រោមហើយ ប៉ុន្តែមានទេសភាពយ៉ាង

ស្រស់ស្អាតដោយមានដើមស្រល់ដុះយ៉ាងច្រើន បូករួមជាមួយនឹងស្មៅដុះខៀវស្រងាត់នៅពីក្រោមដើមស្រល់

ទាំងនោះទៀតផង។


Preme nobu cambodia

កែសម្រួល theara




Popular posts from this blog

ហាងកាហ្វេរបែបយុវវ័យកំពុងពេញនិយមក្នុងទីក្រុងភ្នំពេញ

រមណីយដ្ឋានល្បីៗក្នុងខេត្តតាកែវ