Popular posts from this blog
មកស្គាល់កន្លែងលម្ហែកាយពេញនិយម៣កន្លែងនៅភ្នំពេញ
មួយរយៈក្រោយនេះ យើងសង្កេតឃើញក្នុងក្រុងភ្នំពេញសម្បូរដោយតំបន់លំហែកំសាន្ដជា ច្រើន ដែលជា ប្រភេទ អាហារដ្ឋានជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រង រួមទាំងអាហារ ឆ្ងាញ់ ទេសភាពធម្មជាតិដែលអំណោយផលដល់អ្នកដែលបានទៅលេងកម្សាន្តហើយក៏មាន កន្លែងថតរូបស្អាតៗផងដែរ។ ខាងក្រោមនេះជាទីកន្លែងលំហែកាយ៣កន្លែង ដែលស្ថិតនៅជិតក្រុងភ្នំពេញជាងគេ៖ លំហែមាត់បឹង មានទីតាំងស្ថិតនៅជិតព្រលានយន្តហោះពោធិ៍ចិនតុង លំហែមាត់បឹងបើកទទួលភ្ញៀវចាប់ពីម៉ោង ៤:០០ រសៀល ដល់ម៉ោង ១១:០០ យប់ មានបម្រើជាសេវាកម្មប្រភេទអាហារដ្ឋាន ជាតូបៗ ដាច់ៗនៅលើស្មៅ ប្រប នឹងបឹង ដែលផ្តល់នូវភាពត្រជាក់ត្រជុំ និងស្រស់ស្រាយសម្រាប់ ភ្ញៀវដែលបានមកកម្សាន្ត។ ប្រសិនបើយើងបានកក់កន្លែងទុកមុន មានកន្លែងសម្រាប់ញ៉ាំអាហារនៅគៀកនឹងមាត់បឹងតែម្តង យើងអាចញ៉ាំ អាហារបណ្តើរអមដោយធម្មជាតិ ជាពិសេសសម្រាប់អ្នកចូលចិត្តស្ទួចត្រី តែម្តងយើងអាចស្ទួចត្រីលេងនៅ មាត់បឹងផងដែរ។ លំហែ ៣៦ លោកអ្នកអាចជិះតាមផ្លូវហាណូយឆ្ពោះទៅត្រង់ហួស ហ្រ្គេនភ្នំពេញ ប្រមាណជា៥០០ម៉ែត្រ រួចបត់ឆ្វេង តាមភូមត្រពាំងរាំងថ្មី ប្រមាណ១គីឡូម៉ែត្រទៀត លោកអ្នកនឹងឃើញមានអាហារដ្ឋានមួយដែលមានឈ្មោះថា លំហែ៣៦។ ខ្យល់ឱកាសល្អណាស់ប្រ...








