រមណីយដ្ឋានល្បីៗក្នុងខេត្តតាកែវ


តាកែវ ជាខេត្តមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ហើយក៏ជាតំបន់ដ៏មានសក្តានុពលបំផុតខាងវិស័យទេសចរណ៏ក្នុងប្រទេស។​​ ខេត្តនេះមានទីប្រជុំជនមួយឈ្មោះថា “ក្រុងដូនកែវ” ដែលគេច្រើនហៅថា “តាកែវ” និងមាននិមិត្តរូបសម្គាល់គឺ “វិមានឯករាជ្យ”​។ ខេត្តនេះ​តែងតែ​ត្រូវបាន​មើលរំលង​ពីសំណាក់ភ្ញៀវ​ទេសចរ​បរទេស ប៉ុន្តែ​ក៏ទទួលបាននូវចំណាត់ថ្នាក់​ខ្ពស់​ពី​ភ្ញៀវទេសចរក្នុងប្រទេសផងដែរ​។យ៉ាងណាមិញទេសចរណ៏បែបវប្បធម៌មានភាពពេញនិយមជាងគេនៅតំបន់នោះព្រោះខេត្តនេះជាតំបន់ដើមកំណត់នៃអារ្យធម៌ខ្មែរ និងមានវ័យចំណាស់ ដែល​មានប្រាសាទបុរាណល្បីល្បាញជាច្រើន។ ចំណែកឯ តំបន់ទេសចរណ៏បែបធម្មជាតិវិញ រួមមាន៖​ ឧទ្យានជាតិ ភ្នំ ទឹកជ្រោះ ព្រមទាំងទេសភាពធម្មជាតិនានា ដែលជាទីចាប់អារម្មណ៏របស់អ្នកផងទាំងពួង។ ក្រៅពីនេះ ក៏មានតំបន់ទេសចរណ៏បែបកែច្នៃមួយចំនួនទៀតដូចជា៖ សួនសត្វ រមណីយដ្ឋានកែច្នៃជាប់មាត់ទន្លេ និងរីហ្សតជាដើម ដែលសុទ្ធសឹងបង្កើតឡើងដើម្បីបំពេញតម្រូវការលំហែកម្សាន្តសម្រាប់ភ្ញៀវទេសចរទាំងឡាយ។














 



Popular posts from this blog

សម្រស់ធម្មជាតិ៨កន្លែងនៅឧទ្យានជាតិគីរីរម្យ

ហាងកាហ្វេរបែបយុវវ័យកំពុងពេញនិយមក្នុងទីក្រុងភ្នំពេញ