ឡេីងមុនតែថ្ងាសអាចមកពីមូលហេតុ៥នេះ
តើការកើតមុនដដែលៗនៅលើថ្ងាសនេះ បណ្ដាលមកពីមូលហេតុអ្វីខ្លះ?
១. សម្អាតសក់មិនគ្រាប់គ្រាន់
ជាធម្មតា យើងតែងតែគិតថាកក់សក់ញឹកញាប់ទេនោះ
សុខភាពស្បែកក្បាលនឹងប្រឈមនឹងហានិភ័យ តែតាមការពិតគឺលើសហ្នឹងទៅទៀត។
នៅពេលដែលស្បែកក្បាលកង្វក់ ពពួកបាក់តេរី
និងមេរោគផ្សេងៗអាចឆ្លងទៅថ្ងាស និងបង្កជាបញ្ហាមុនបានយ៉ាងងាយស្រួល។
ហេតុនេះហើយ យើងគួរកក់សក់ឲ្យបានទៀងទាត់ ទើបជាការប្រសើរ។
២. ស្រ្តេស
ទន្ទឹមនឹងនេះដែរ ស្រ្តេសក៏អាចជំរុញការកើតមុននៅលើថ្ងាសដូចគ្នា។
ជាទូទៅ ស្រ្តេសអាចបង្កផលប៉ះពាល់ចំពោះស្បែកយ៉ាងខ្លាំង
ដូចជាបញ្ហាចាស់មុនវ័យ ស្នាមជ្រីវជ្រួញ និងជាពិសេស
អាចប៉ះពាល់ដល់ការផលិតខ្លាញ់ធម្មជាតិនៅលើផ្ទៃមុខ។
នៅពេលដែលការផលិតខ្លាញ់មានដំណើរការលឿន ជាតិខ្លាញ់ដែលលើសអាចបង្កឲ្យកើតមុនបានផងដែរ។
៣. អង្គែ
បញ្ហាអង្គែក៏មានមូលហេតុចម្បងមួយដែលនាំឲ្យយើងកើតមុននៅលើថ្ងាស។
កម្ទេចកំទីតូចៗនៃអង្គែ ដោយសារតែស្បែកក្បាលរមាស់ និងស្ងួត
អាចធ្លាក់លើថ្ងាស និងបណ្ដាលឲ្យកើតមុន។ ដូចនេះ ការប្រើសាប៊ូកក់សក់កម្ចាត់អង្គែ
ជាជម្រើសដ៏ល្អមួយក្នុងការកម្ចាត់ទាំងអង្គែ និងមុនក្នុងពេលតែមួយ។
៤. ការប្រែប្រួលអ័រម៉ូន
អតុល្យភាព និងការប្រែប្រួលអ័រម៉ូន
ក៏ជាឫសគល់ក្នុងការកើតមុនលើថ្ងាសដូចគ្នា។ ជាក់ស្ដែង
ការប្រែប្រួលនៅក្នុងរាងកាយអំឡុងពេលពេញវ័យ (មករដូវជាលើកដំបូង)
អាចនាំឲ្យមានការប្រែប្រួលជាក់លាក់នៅក្នុងរាងកាយ
តួយ៉ាងដូចជាការកើតមុននេះតែម្ដង។
៥. ការប្រើថ្នាំ
ចំពោះការប្រើថ្នាំមួយចំនួន ដូចជាថ្នាំពន្យារកំណើតញឹកញាប់ពេក
ក៏អាចបណ្ដាលឲ្យកើតមុននៅលើថ្ងាស។ ដូច្នេះហើយ យើងគួរពិគ្រោះ