ប្រេីគ្រឿងសម្អាងជាប្រចាំអាចបង្កឲ្យមុខឡេីងមុន


 

បើ​មិន Makeup ម៉េចខ្ជូត ហេតុនេះ​គ្នា​ស្រីៗ ពេល​ចេញ​ទៅ​ណា​ តែង​ផាត់មុខ​ លាបម្សៅ​ម៉ាកកប់ ចុងក្រោយ​បែរ​នាំ​គ្នា​រអ៊ូ​រឿង​បញ្ហា​ឡើង​មុន។ ស្រីៗ​ភាគ​ច្រើន តែង​មាន​បញ្ហា​ស្បែក​ជា​មួយ​គ្រឿង Makeup ជាពិសេស​កើត​មុន​តែម្តង។

🧐ហេតុអីផាត់មុខឡើងមុន?

​សារធាតុ​គីមី​មាន​ក្នុង​គ្រឿង​សម្អាង​តែម្តង។ សារធាតុ​គីមី​ទាំងនោះ អាច​ទៅ​ធ្វើឲ្យ​ស្ទះ​រន្ធ​រោម និង​រារាំងការ​បញ្ចេញ​សាធាតុ​កខ្វក់​ចេញ​ពី​ក្រពេញ​សេប៉ូម ក៏​ដូច​ជា​កោសិកាស្បែក​ដែល​ងាប់។

នៅ​ពេល​រន្ធ​រោម​ស្ទះ បាក់តេរី​បង្ក​ឲ្យ​កើត​មុន​ អាច​លូត​លាស់ ហើយ​ភ្នាក់​ងារ​បង្ក​ការ​រលាក នឹង​ធ្វើ​ឲ្យ​រលាក​ពី​ខាង​ក្នុង​ស្បែក។ ប្រភេទ​សារធាតុ​គីមី​ទូទៅ ក្នុង​គ្រឿង​តុប​តែង​មុខ មាន​ដូច​ជា​ ប្រេង​ចេញ​ពី​ស្រូវ​សាលី សារធាតុ​ចម្រាញ់​ពី​ស្លែ (Algae) សារាយ​សមុទ្រ (Carrageenans) ស្លែ​ក្រហម (Red Algae) ប៉ូតាស្យូមក្លរួ និង សូដ្យូមក្លរួ។ សារធាតុ​គីមី​ទាំង​នោះ អាច​ទៅ​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី និង​បញ្ហា​ស្បែក​ដូច​ជា​ រលាក​ស្បែក​ជា​ដើម។

អត្ថបទដេីម https://hellokrupet.com/

Popular posts from this blog

សម្រស់ធម្មជាតិ៨កន្លែងនៅឧទ្យានជាតិគីរីរម្យ

ហាងកាហ្វេរបែបយុវវ័យកំពុងពេញនិយមក្នុងទីក្រុងភ្នំពេញ

រមណីយដ្ឋានល្បីៗក្នុងខេត្តតាកែវ