រោគសញ្ញាទូទៅដែលអ្នកមិនបានកត់សម្គាល់នោះជាជំងឺបាក់ទឹកចិត្ត
រោគសញ្ញាធម្មតាទូទៅតែធ្ងន់ធ្ងរ
អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងតែសោកសៅ អស់សង្ឃឹម ឯកោ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីដែលពួកគេធ្លាប់ចូលចិត្ត ។ អារម្មណ៍ទាំងអស់នេះអាចរំខានដល់សមត្ថភាពរបស់ពួកគេក្នុងការមានដំណើរការត្រឹមត្រូវ និងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើគុណភាពនៃជីវិត ។ភាគច្រើនមនុស្សសុទ្ធតែដឹងពីរោគសញ្ញាផ្នែកផ្លូវចិត្តនៃជំងឺបាក់ទឹកចិត្ត ប៉ុន្តែរោគសញ្ញាលើរាងកាយទាក់ទងនឹងជំងឺបាក់ទឹកចិត្តតែងតែត្រូវបានមើលរំលង ដោយសារតែរោគសញ្ញាទាំងនោះហាក់ដូចជាមិនមានការទាក់ទងជាមួយជំងឺនេះទេ ។
ដើម្បីអាចកត់សម្គាល់ពីជំងឺបាក់ទឹកចិត្ត អ្នកក៏ត្រូវដឹងពីរោគសញ្ញារបស់វាចំពោះរាងកាយ
ផងដែរ ។ ដោយសារវាអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេល ។
រក្សារសិទ្ធរូបភាព preme nobu cambodia
ដកស្រង់ https://kohsantepheapdaily.com.kh/article/169210.html




