សម្រស់ធម្មជាតិ៨កន្លែងនៅឧទ្យានជាតិគីរីរម្យ
ពិបាកក្នុងការសម្រេចចិត្តថាត្រូវទៅកន្លែងណាចុងសប្ដាហ៍នេះមែនទេ ? មានអារម្មណ៍ថា ចង់ផ្លាស់ប្ដូរ បរិយាកាសកាស ម្ហូបឆ្ងាញ់ៗ ហើយមានខ្យល់បរិសុទ្ធម្ដងដើម្បីបានបន្ធូរអារម្មណ៍ ដើម្បីផ្លាស់បរិយាកាស មកលេង ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មកស្គាល់កន្លែងលាក់ខ្លួនខ្លះៗដែលភាគច្រេីនមិនសូវបាន ដឹងថានៅគិរីរម្យ មានទេសភាពនិងកន្លែងស្អាតច្រេីនយ៉ាងនេះសោះ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ ៤ ទៅក្រុងព្រះសីហនុ ដែលមានចំងាយពីទីក្រុងភ្នំពេញប្រហែល ១១២គីឡូ ។ ថ្វីត្បិតតែមានចំងាយឆ្ងាយពីទីរួមក្រុងពិតមែន ប៉ុន្តែ ឧទ្យានជាតិគីរីរម្យតែងតែមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ទៅទស្សនា និងកម្សាន្តឥតល្ហែ ព្រោះតែទេស្សនីយភាពនៃទឹកជ្រោះ ភ្នំដងអូរ ព្រមទាំងម្ហូប និងផ្លែឈើដ៏សម្បូរ បែបនៅទីនោះឯង ។ ថ្មលយ គីរីរម្យ មានទីតាំងស្ថិតនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~70km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ ចំបក់ ស្ថិតក្នុងទឹកដី ភូមិចំបក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺជាប់ព្រំដែនឧទ្យានជាតិគិរីរម្យ។ រមណីយ ដ្ឋានមួយនេះបាន...