កន្លែងកម្សាន្តខ្នាតធំមានតែ ៣ ប៉ុណ្ណោះក្នុងកម្ពុជា
Garden City Water Park គឺជាសួនទឹកដ៏ធំមួយនៅទីក្រុងភ្នំពេញដែលស្ថិតនៅក្នុងទីក្រុងអភិវឌ្ឍន៏ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ១៧គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។
នៅទីនេះសម្បូរទៅដោយភ្ញៀវទេសចរណ៏ជាតិមកលេងកម្សាន្តសួនទឹករៀងរាល់ចុងសបា្តហ៏។ មានដូចជា ឋានសួគរលក ឋានសួគកុម៉ា ស្គីរលក ពោងរអិលបែបអត្តជាតិ។
មជ្ឈមណ្ឌលកម្សាន្តធំបំផុតនិងទំនេីបក្នុងប្រទេសកម្ពុជាដែលសាងសង់លេីផ្ទៃដីទំហំប្រមាណ ៦ហិចតា។
2) Prince Manor Park |
Prince Manor Park ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានចម្ងាយត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំពេញ។
នៅទីនោះមានភ្ញៀវទេសចរណ៍ច្រេីនទៅកម្សាន្តរៀងរាល់ថ្ងៃចុងសបា្តហ៍ជាមួយឧបករណ៏ លេងជាច្រេីន
ដូចជា ទូកសមុទ្រ សេះវិល កៅអីហោះ រទយន្តប្រណាំង ឡានបុកគ្នា ស្គីទឹក កន្រ្តកវិលយ័ក្ស។ បន្ថែមពី
នេះទៅទៀត ព្រីនស៍ម៉ាណ័រ គឺជាមជ្ឍមណ្ឌលកម្សាន្តអេកូឡូសុីខ្នាតអត្តជាតិ ដែលផ្ដល់ជូនភ្ញៀវ
ទេសចរណ៍ ភោគជនីដ្ឋានអាហារឆ្ងាញ់ៗ សួនទឹកសួនផ្កាទីកន្លែងលំហែកាយរីស៊ត វិស្សមកាលបែប
លក្ខណះគ្រួសារ។
ចាប់បេីកទទួលភ្ញៀវទេសចរណ៍ ថ្ងៃច័ន្ទ អាទិត្យ ។ តម្លៃសំបុត្រចូលទស្សនាមានចាប់ពី ៤ដុល្លា និង ៤០ដុល្លាសម្រាប់ភ្ញៀវអាចលេងឧបករណ៍គ្រប់មុខដោយគ្មានដែនកំណត់។
3) Skyland jet's Garden Park |
Skyland គឺជាតំបន់លំហែកាយមួយកន្លែងដែលស្ថិតមិនឆ្ងាយពីភ្នំពេញទេព្រមាណ ១២គីឡូម៉ែត្រពី ដអរិយក្សត។ សម្បូរទៅដោយភ្ញៀវទេសចរណ៍ជាហូរហែ ធ្វេីដំណេីរឆ្លងដ ប្រហែល១៥នាទីដល់ ភូមិអរិយក្សតឆ្ពោះទៅ 7NG ឬ មួយវិញទៀតធ្វេីដំណេីរតាមផ្លូវជាតិលេខ៦ ដល់ស្ពានេព្រែកតាម៉េក ឆ្លងកាត់វិហារសួគ៍ក៏បាន។ នៅតាមផ្លូវមានអមដោយបឹងឈូក ទេសភាពស្រុកស្រែចំការល្វឹងល្វេីយ។
ទីនោះក៍មានជាលក្ខណះ ភោជនីយដ្ឋានកញ្ចុះលេីទឹកនិងម្ហូបខ្មែរឆ្ងាញ់ៗគួរជាទីមនោរម្យដល់ភ្ញៀវទេសចរណ៍មកកម្សាន្ត បែបគ្រួសារ៕
នៅទីនោះក៍មានទីកន្លែងស្នាក់នៅបែបបោះតង់ និង ផ្ទះរីស៊តលំហែកាយជាមួយទេសភាពខៀវខ្ចីអមដោយបឹងបួរ ខ្យលឧកាសត្រជាក់។
ដូចដែលបងប្អូនឃេីញតាមរូបភាពស្រាប់គឺទេសភាពស្រស់បំប្រ៉ង ជាមួយសួនបៃតងចម្រុះផ្កាដេីមឈេីតូចធំ និង មានជារូបតាំងមនុស្សយន្ត ឡានជំនាន់បារាំង សត្វដាយណូស័រ និង ភ្នំសុបនិមិត្ត សួនសត្វ៕ គេមានជួលកង់ជិះលេងកម្សាន្តក្នុងបរិវេនស្កាយលេន ៕
អត្ថបទ Preme nobu cambodia
កែសម្រួល Theara