ខែកំណេីតអាចទាយអត្តចរិកមនុស្ស




ខែកំណេីតរបស់អ្នកពិតជាសំខាន់ អាចឆ្លុះបញ្ចាំងពីទម្លាប់ ចំណង់ចំណូលចិត្តធាតុពិតរបស់អ្នក
ទាយឆុតៗអេតមីនក៍អានខ្លួនឯងទៅត្រូវ​ 90% ដែរ។

តោះមកមេីលទំលាប់និងអត្តចរិកតាមខែកំណេីតរបស់លោកអ្នក




អ្នកកេីតខែមករា ជាមនុស្សដែលគិតគ្រប់ជ្រុងជ្រោយ ប្រយ័ត្នប្រយែងគិតសព្វគិតគ្រប់ គិតច្រើនគ្រប់ពេល។អ្នកខ្លះចូលចិត្តរក្សាទុករបស់របរចាស់ៗ របស់បុរាណៗ ចូលចិត្តប្រមូល ជាមនុស្សសន្សំសំចៃ ពេលខ្លះ កំណាញ់ ស្តាយរបស់របរ។ ចូលចិត្តចេញលុយរៀងខ្លួនពេលទៅណាជាមួយអ្នកផ្សេង។ គិតពីរឿងចំណេញឬខាតជាមុនសិន។ មើលទៅដូចជាមនុស្សដែលអាត្មានិយម តែតាមពិតទៅ ជាមនុស្សដែលសែនឆ្លាតរហូតក្លាយជាអ្នកជំនួញដែលល្អបាន មានមហិច្ឆៈតាខ្ពស់ ចូលចិត្តយកឈ្នះ ពេលខ្លះក៏គិតរឿងនេះរឿងនោះវល់ពេញនឹង មិនដឹងជាស្អី មានការជឿជាក់លើខ្លួនឯងខ្ពស់ខ្លាំងមែនទែន ជាកំពូលមនុស្សតស៊ូលំបាកវេទនាអត់ធ្មត់ជាទីបំផុត។

បើរឿងការងារវិញមិនបាច់និយាយ ឆ្កួតនឹងការងារមួយទំហឹង ឆ្កួតរហូតដល់ពេលខ្លះធ្វើឱ្យស្នេហារបស់ខ្លួនសាបឈឹងតែម្តង។ យូរ!!!!ទំរាំបានរៀបការព្រោះរវល់តែរើសខ្លាំងសំបើមពេក។ មិនសូវខ្វល់ខ្វាយជាមួយស្នេហាប៉ុន្មានទេ បើសិនជាការងារមិនទាន់ធ្វើចប់។ នេះដោយសារតែជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ជាអ្នកប្រតិបត្តិ។

តែសម្រាប់រឿងស្នេហា ក៏មិនធម្មតាដែរ ជាមនុស្សដែលគួរឱ្យស្រលាញ់ដល់កំពូល។ មានតម្រូវការផ្លូវភេទខ្ពស់គ្រាន់បើដែរ។ ពេលខ្លះក៏ឆាប់ខឹងតាមតែចិត្តខ្លួនឯង ហើយចូលចិត្តធ្វើមុខស្រងូតស្រងាត់អីណា។ ពេលខ្លះចូលចិត្តឃុំខ្លួនឯងក្នុងរនាំងផ្លូវអារម្មណ៍ ធ្វើដូចរឹកៗ តែតាមពិតជាមនុស្សដែលស្រួលៗសាមញ្ញៗ គ្មានអីទេ។ មិនបង្កបញ្ហាទុក្ខភ័យឱ្យអ្នកណានោះទេ។ ស្ងៀមៗ តែត្រូវមានរបៀបរៀបរយច្រើនបន្តិច។ ស្រលាញ់កេរ្តិ៍ឈ្មោះជាទីបំផុត។ ធ្វើអីក៏ដោយក៏មិនសូវជាពឹងពាក់អ្នកណាទេ ចូលចិត្តធ្វើខ្លួនឯង។ ជាមនុស្សមានបុណ្យ នឹងជួបដៃគូរដែលល្អពិសេស។




អ្នកកើតខែកុម្ភះ ជាអ្នកដែលមានអត្តចរឹកស្រស់ស្រាយ ស្គាល់គេស្គាល់ឯងច្រើន ព្រោះជាមនុស្សដែលត្រូវការពួកម៉ាកស្មោះត្រង់។ តែក៏មិនសូវមានពួកម៉ាកច្រើនប៉ុន្មានទេ ហើយអ្វីដែលសំខាន់ មានពួកម៉ាក់ដែលស្មោះជាមួយ តិចមែនទែន។ ជាមនុស្សពូកែនិយាយ វ៉ៃស្និត មានអត្តចរឹតពូកែគិតពូកែធ្វើ ហើយមានផែនការច្រើនដល់ក៏ម៉ង។ ជឿជាក់លើគំនិតរបស់ខ្លួន ស្មោះត្រង់ ចូលចិត្តសេរីភាព មិនចូលចិត្តនៅក្រោមបង្គាប់គេ ឬមានអ្នកមកបង្គាប់បញ្ជាឱ្យធ្វើ ឬនៅក្រោមការគ្រប់គ្រងរបស់អ្នកណានោះទេ។ ចង់ធ្វើអីធ្វើខ្លួនឯង មិនបាច់ចាំមកបញ្ជានោះទេ។ ចូលចិត្តជីវិតងាយៗស្រួលៗទោះបីជាត្រូវសម្របខ្លួននឹងសង្គមវ៉ល់វេៈក៏ដោយ។ ជាមនុស្សដែលមានការរិះគិតអាយដៀរ៍ថ្មីៗល្អៗជាប្រចាំ ព្រោះជាមនុស្សដែលយកចិត្តទុកដាក់នឹងការរៀនសូត្រនិងឆ្នៃប្រឌិតខ្ពស់។ អភិវឌ្ឍខ្លួនជាប្រចាំទៅតាមការអភិវឌ្ឍន៍របស់ពិភពលោកសម័យថ្មី។

ចូលចិត្តការផ្លាស់ប្តូររហូតដល់អ្នកជិតខាងតាមមិនទាន់ឬគិតមិនដល់។ ស្មោះត្រង់ បើកចំហរ ត្រង់ទៅត្រង់មក។ ពេលខ្លះធ្វើខ្លួនមិនល្អ តាមតែចិត្តខ្លួនឯងនិងជជេសរឹងរូសមែនទែន។ ពេលខ្លះមើលទៅដូចជាព្រហើនរឹងទទឹងមិនខ្វល់ចិត្តអ្នកណាទាំងអស់ ហើយពូកែអន់ចិត្ត។ ជាមនុស្សចូលចិត្តភាពសប្បាយរីករាយ ចូលចិត្តជួយមិត្តភក្តិនិងមនុស្សជុំវិញ ទាំងដឹងថាធ្វើបុណ្យជាមួយមនុស្សមិនសូវបានបុណ្យមកវិញទេ។ ជាមនុស្សដែលរើសសង្សារបន្តិចហើយមិនចូលចិត្តជាប់ដៃជាប់ជើងជាមួយនរណាទេ ធ្វើឱ្យពិបាករកគូរជាប់លាប់យូរអង្វែងបន្តិច។



អ្នកកើតខែមីនា ជាមនុស្សដែលខ្វល់ខ្វាយយកចិត្តទុកដាក់ពីរឿងមនុស្សជុំវិញខ្លួន។ ចូលចិត្តជួយយកអាសារអ្នកដទៃហើយយកខ្លួនទៅទ្រភ្នំជំនួសគេ។ ចូលចំណោមគេចុះ សម្របខ្លួនលឿនមែនទែនជាមួយអ្នកដទៃ មានទំនាក់ទំនងល្អ មិនទឹកចិត្តសណ្តោសប្រណី មានគុណធម៌ខ្ពស់ ចូលចិត្តសាងបុណ្យសាងកុសល តែច្រើនតែជាមនុស្សដែលពូកែអផ្សុក មិនចេះនៅម្នាក់ឯង មិនចូលចិត្តនៅកន្លែងតូចចង្អៀត ចូលចិត្តនៅកន្លែងសន្លះៗភ្លឺៗ។ ចិត្តទន់ខ្លាំងមែនទែន ពេលខ្លះក៏ឆាប់ខឹងឆាប់អន់ចិត្ត។ អារម្មណ៍អត់សូវនឹងនរទេ អារម្មណ៍ឡើងចុះដូរទៅដូរមកលឿនមែនទែន។ ពេលខ្លះមើលទៅជាមនុស្សដែលរឹងប៉ឹង ពេលខ្លះមើលទៅដូចជាទន់ជ្រាយ ដូររហូត។ ដោយជាមនុស្សដែលចិត្តទន់ជ្រាយធ្វើឱ្យពេលខ្លះបាត់បង់ឱកាសដែលល្អៗពីដៃ។ មើលទៅដូចជាមនុស្សដែលទន់ភ្លន់ សុភាព តែអារម្មណ៍ខាងក្នុងអាចនឹងព្រហើន ហើយមាត់ដាចខ្លាំងណាស់ដែរ ព្រោះជាមនុស្សដែល ត្រជាក់ក៏បាន ក្តៅក៏បាន។

កើតទុក្ខក៏លឿន សប្បាយចិត្តក៏លឿន តាមគេតាមឯង មិនចូលចិត្តប្រកួតប្រជែងជាមួយអ្នកដទៃ ពេញចិត្តនឹងអ្វីដែលខ្លួនមាន។ ជាមនុស្សដែលជឿរឿងអបិយជំនឿ ហើយចូលចិត្តចាំរឿងរ៉ាវពីអតីត។ ឆាប់បាក់ចិត្តលើអ្នកដទៃបានដោយងាយ ហើយងប់ងល់នឹងរឿងស្នេហាកន្លងមក មិនព្រមបំភ្លេចទាល់តែសោះ ។ អារឿងស្នេហាចាំអត់ភ្លេច តែបើអារឿងផ្សេងវិញ ភ្លេចនោះភ្លេច ដូចមនុស្សចាស់ចឹង។ ជាមនុស្សដែលមិនសូវស្វែងរកអ្វីដែលថ្មីៗ តែបើរឿងស្បែកជើងវិញ ទិញថ្មីរហូត។ អ្នកកើតខែនេះល្បីថាមានជើងស្អាត និងមានចិត្តដែលស្រស់ថ្លាប្រណិត ហើយជាមនុស្សដែលចូលចិត្តភ្លក់ចូលចិត្តញ៉ាំថែមទៀតផង




អ្នកកើតខែមេសាជាមនុស្សដែលមានអត្តចរឹតដូចក្មេង ចង់ដឹង ចង់ឃើញ ចង់ចេះធ្វើគ្រប់សព្វបែបយ៉ាង ដល់ពេលបានដឹងបានចេះហើយក៏ធុញ ឈប់ចង់វិញ ហើយចង់បានរបស់ថ្មីផ្សេងទៀត។ ជាមនុស្សដែលពូកែធុញនឹងរបស់របរ ដូចក្មេងចឹង មិនងាយស្តាប់អ្នកណាងាយៗនោះទេ។ ហ៊ានស៊ីហ៊ានសង មិនសូវចេះខ្លាចអ្វីទាំងអស់។ តស៊ូមួយទំហឹង ហើយបើឈឺខ្លួនហើយ ក៏នៅតែមិនចាំមិនញឹន ចូលចិត្តទៅធ្វើអារឿងដែលឈឺៗនឹងទៀតហើយក៏ឈឺខ្លួនមួយសារទៀត។ ពេលខ្លះក៏ធ្វើឱ្យរឿងដែលងាយៗទៅជារឿងដែលពិបាកស្មុកស្មាញបាន។ រពឹសដៃរពឹសជើងនូវរឿងដែលវាមិនមែនជារឿង តែក៏ជាមនុស្សដែលគួរឱ្យរាប់អានដែរ ព្រោះជាមនុស្សដែលស្មោះត្រង់ ត្រង់ទៅត្រង់មក មិនបត់បែន មិនចូលចិត្តអែបអបលន់តួនរណាគេទាំងអស់។ ចូលចិត្ត ឬមិនចូលចិត្តអ្នកណា ប្រាប់ត្រង់ៗ ហើយមិនចេះកាន់អីវ៉ែឥវ៉ាន់ឱ្យអ្នកណាគេទេ។

មិនចូលចិត្តជាប់ដៃជាប់ជើង ចូលចិត្តសេរីភាព ចូលចិត្ត ឱ្យអ្នកដទៃយកចិត្តខ្លួន ហើយពូកែប្រច័ណ្ឌមនុស្សដែលខ្លួនស្រលាញ់ណាស់ ព្រោះនៅពេលដែលមានស្នេហាហើយ ជាមនុស្សដែលស្មោះត្រង់ ស្រលាញ់មួយដឹងមួយ ស្នេហាដែលបរិសុទ្ធ ហើយជាមនុស្សដែលមានតម្រូវការផ្លូវភេទខ្ពស់។ មានមហិច្ឆតាខ្ពស់ចិត្តក្តៅ ធ្វើអីត្រូវធ្វើភ្លាម ដើរលឿនៗប្រញាប់ៗ។ មានអារម្មណ៍ឡើងចុះខ្លាំង ពូកែខឹងអន់ចិត្តលឿន តែឆាប់បាត់វិញលឿន ធ្វើអ្វីប្រញាប់ប្រញាល់រហូតពេលខ្លះភ្លេចគិតល្អិតល្អន់។ នៅស្ងៀមមិនកើតទេ បើហ៊ានតែនៅស្ងៀមនឹងរសាប់រសល់នៅមិនសុខ ស្ត្រេស ត្រូវធ្វើអីក៏បានដែរឱ្យតែបានធ្វើ ដូចជា ហាត់ប្រាណ ឬធ្វើអីដែលវាមើលទៅត្រូវតស៊ូត្រូវប្រើកម្លាំង នឹងសប្បាយចិត្តជាងអង្គុយនៅស្ងៀម។ អ្នកណាដែលបានមនុស្សកើតខែនេះជាសង្សារត្រូវយកចិត្តយកថ្លើមបន្តិចណា កុំបណ្តោយឱ្យនៅទំនេរឱ្យសោះ។




អ្នកកើតខែឧសភាយើងឃើញថាខែនេះ មានសញ្ញាសំគាល់ជារូបគោ ដូច្នេះត្រូវយល់ថា អ្នកដែលកើតខែនេះតែងតែជាមនុស្សដែលធ្វើគ្រប់យ៉ាងដើម្បីអ្នកដទៃហើយត្រូវអត់ធ្មត់យ៉ាងខ្លាំងដូចគោចឹងដែរ ។ តែជជេសបែបស្ងាត់ៗ ជាមនុស្សដែលមើលទៅដូចស្ងៀមៗ មិនសូវបង្ហាញពីអារម្មណ៍ប៉ុន្មានទេ។ ជាមនុស្សដែលមិនសូវចេះខឹងអ្នកណាទេ តែបើខឹងហើយ មិនងាយបាត់ទេ។ ហើយបើមានអ្នកណាមកជ្រលរឱ្យខឹងវិញ នឹងក្លាយទៅគោខ្ទីងភ្លាមតែម្តង ហាមធ្វើឱ្យខឹង។ ជាមនុស្សដែលស្រលាញ់ការតុបតែងខ្លួនឱ្យស្អាតបាត អនាម័យ ស្រលាញ់ការមានរបៀបរៀបរយ។ ចេះសម្របទៅតាមកាលៈទេសៈ ការគិតដែលម៉ត់ចត់មានរបៀបដូចចាស់បុរាណតែម្តង។

ជាមនុស្សដែលពិបាកនឹងដូរខ្លួនឯងណា ដូចជា ការញ៉ាំ ឬជំនឿ អ្នកណាប្រាប់ឱ្យដូរ ទាល់តែយូរអ៎ ទាល់តែគិតថាចង់ប្តូរដោយខ្លួនឯងទើបបាន។ មិនសូវចេះបន្ធូរបន្ថយរឿងជីវិតប៉ុន្មានទេ ចូលចិត្តដែលគិតពីខ្លួនឯងខ្ពស់ ជាមនុស្សចូលចិត្តនៅស្ងៀមៗ ស្ងាត់ៗ នៅម្នាក់ឯងក៏បាន នៅជាមួយពួកម៉ាកក៏បាន។ តស៊ូអត់ធន់ខ្ពស់ម៉ាទំហឹង។ ការងារធ្ងន់ស្រាល់បានទាំងអស់មួយកំភ្លេរ ហើយថែមទាំងជាមនុស្សគិតវែងឆ្ងាយ សន្សំសំចៃ ចូលចិត្តរក្សាទុកដាក់របស់របរថែមទៀត អាចហៅបានថាជាសេដ្ឋីបានតែម្តង។ តែមិនសូវបានប្រើខ្លួនឯងទេ ច្រើនតែឱ្យទៅអ្នកដទៃ បើសិនជាមនុស្សដែលខ្លួនស្រលាញ់វិញ មិនបាច់និយាយតែម្តង។ ជាមនុស្សដែលទន់ជ្រាយសម្រាប់រឿងស្នេហា បើស្រលាញ់ហើយតស៊ូមួយទំហឹង។ យកចិត្តទុកដាក់រឿងស្នេហាមែនទែនម៉ង បើបានកម្លាំងចិត្តបន្ថែមកាន់តែល្អ។ អ្នកកើតខែនេះចូលចិត្តស្តាប់ពាក្យសរសើរ លើកជើងពីអ្នកជុំវិញខ្លួន។


អ្នកកើតខែមិថុនាជាមនុស្សឆ្លាតណាស់ គិតអីក៏លឿនជាងអ្នកផ្សេងដែរ គឺពូកែប្រើកម្លាំងខួរក្បាលច្រើនជាងកម្លាំងរាងកាយ ចូលចិត្តគិតចូលចិត្តនិយាយ ចូលចិត្តសសេរ ចង់ដឹង ចង់ឃើញ ចង់សាក ចង់រៀនចង់ចេះចង់ដឹងគ្រប់រឿងរ៉ាវទាំងអស់នៅលើលោកនេះ ទើបធ្វើឱ្យមើលទៅទាន់សម័យ កាលីបគ្រប់ពេល។ តែងមានរឿងរ៉ាវចូលមកក្នុងជីវិតម្តងពីរព្រមៗគ្នា ធ្វើឱ្យពិបាកសម្រេចចិត្តជ្រើងរើស ដូចជា រឿងស្នេហា ឬ ការងារជាដើម។ ធ្វើឱ្យការគិតហាក់ច្របូកច្របល់ ស្រលាញ់បងតែស្តាយប្អូននៅនឹងឯង។ ជាមនុស្សដែលមានសម្ថភាពច្រើនយ៉ាង អាចធ្វើអ្វីឬគិតអ្វីបានច្រើនយ៉ាងក្នុងពេលតែមួយ។ ពេលខ្លះក៏ក្លាយជាមនុស្សពីរផ្សេងគ្នា ឬ មុខពីរ ក្នុងខ្លួនតែមួយក៏បានដែរ។ អាចដោះស្រាយបញ្ហាឱ្យមនុស្សជុំវិញខ្លួនបានមួយពព្រិចភ្នែក ជាទីប្រឹក្សនិងអ្នកផ្តល់កម្លាំងចិត្តបានយ៉ាងល្អមួយរូប។

ខែមួយនេះ ចូលចិត្តដើរលេងច្រើន មិនចូលចិត្តនៅនឹងមួយកន្លែងយូរៗ ចូលចិត្តផ្លាស់ប្តូរគ្រប់ពេលវេលា ធ្វើឱ្យមើលទៅជាមនុស្សដែលខ្វះភាពអត់ធ្មត់។ ជាមនុស្សដែលត្រង់ៗ តាមតែចិត្តខ្លួនឯង មិនសូវលាក់ទុកចំងល់របស់ខ្លួន សួរឱ្យដឹងភ្លាមតែម្តង។ ធ្វើអីក៏ដោយត្រូវធ្វើឱ្យចប់ៗតែម្តង ធ្វើអត់ចប់អត់ឈប់។ ចិត្តក្តៅមែនទែនជាពិសេសរឿងការងារ។ មិនចូលចិត្តឱ្យនរណាមកសួរនាំរអ៊ូរទាំអីច្រើនទេជាពិសេសពេលទៅណាទៅណី ហាមសួរនាំ បើចង់ប្រាប់គឺប្រាប់ហើយ មិនចាំបាច់សួរ។ ដោយភាពទាន់សម័យនិងចូលចិត្តដើរលេង ធ្វើឱ្យអ្នកកើតខែនេះជាមនុស្សដែលចាយលុយដូចព្យុះ។


អ្នកកើតខែកក្កដា អាចនិយាយបានថាជាមនុស្សដែលរឿងអារម្មណ៍គឺជារឿងសំខាន់ ប្រយ័ត្នប្រយែងខ្លួន ឆាប់ភ្ញាក់ផ្អើល មិនងាយទុកចិត្តអ្នកណានោះទេ។ រក្សាផលប្រយោជន៍ រឿងពូកែសន្សំលុយវិញម៉ាអេមម៉ង។ ពេលជួបបញ្ហាកើតទុក្ខអីចឹង សុំគេចពីមុខមនុស្សសិន មិនទទួលទូរស័ព្ទ មិនទទួលភ្ងៀវ មិនជួបអ្នកណាទាំងអស់។ តែនៅពេលបានធូរស្រាលបន្តិច នឹងត្រឡប់មកដោះស្រាយម្តងមួយៗ ហើយត្រឡប់មកជាមនុស្សដដែលវិញ។ ជាអ្នកស្រលាញ់ផ្ទះ ស្រលាញ់គ្រួសារខ្លាំងមែនទែន។ ចូលចិត្តនៅផ្ទះ ធ្វើសកម្មភាពផ្សេងៗនៅផ្ទះជុំគ្រួសារច្រើនជាងចេញទៅក្រៅផ្ទះ ព្រោះវានឹងធ្វើឱ្យអ្នកកើតខែកក្កដាមានអារម្មណ៍ថាសុវត្តិភាព និងកក់ក្តៅ មានសេចក្តីសុខបំផុត។ មើលពីក្រៅហាក់ដូចជាមនុស្សរឹងទទឹង សំដីរឹងរូស តែខាងក្នុងវិញទន់ជ្រាយមែនទែន។ ចាស់បុរាណគាត់ប្រៀបធៀបថាដូចជាក្តាម រឹងតែសំបកក្រៅតែខាងក្នុងទន់ជ្រាយ។

មានភាពអត់ធ្មត់នឹងភាពលំបាកវេទនា យកចិត្តទុកដាក់លើអារម្មណ៍អ្នកដទៃ។ មិនថាមនុស្ស ប្រុសឬស្រី តែងមានចរឹកដូចម៉ែដូចឪចឹង។ មានសភាវគតិនៃការចែករំលែក ព្រួយបារម្មណ៍ពីសុខទុក្ខអ្នកដទៃ។ ចូលចិត្តជួយយកអាសារអ្នកដទៃ យកចិត្តយកថ្លើម ជាពិសេស មនុស្សដែលខ្លួនស្រលាញ់។ ពូកែចាំរឿងរ៉ាវគ្រប់សព្វបែបយ៉ាង ពិសេសរឿងចាស់ៗ អាចនិយាយបានថាបើស្រលាញ់គឺងប់ងល់តែម្តង មិនចេះភ្លេចទេ។ តែពូកែខឹងង៉ក់ងរណាស់ដែរ គិតសព្វគិតគ្រប់ រអ៊ូអត់ឈប់ របៀបរបបល្អិតល្អន់។ ត្រូវបណ្តោយឱ្យរអ៊ូទៅសិនទៅ ដល់ហត់នឹងឈប់រអ៊ូខ្លួនឯង។ ត្រូវប្រយ័ត្នរឿងស្រ្តេស ព្រោះជាមនុស្សបារម្ភគិតច្រើន ស្រលាញ់អ្នកណាមិនងាយព្រលែងងាយៗនោះទេ ថែមទាំងមហាកំពូលប្រច័ណ្ឌ។

អ្នកដែលកើតខែនេះប្រៀបបាននឹងស្តេចសត្វព្រៃ មុខអឿម៉ង ដើរទៅណាយកមុខទៅមុន មិនព្រមនក្បាលឱ្យអ្នកណាងាយៗនោះទេ។ បើមិនចាំបាច់ គឺមិនលួងអ្នកណាទេ។ ចូលចិត្តធ្វើជាមេកើយ ជាអ្នកដឹកនាំច្រើនជាងជាអ្នកដើរតាម។ ចូលចិត្តសេរីភាពក្នុងការងារនិងការប្រើជីវិត។ មិនចូលចិត្តនៅក្រោមបង្គាប់អ្នកណា ជឿជាក់លើខ្លួនឯងខ្លាំង ចូលចិត្តធ្វើអ្វីដែលជារឿងធំៗ រឿងតូចតាមអត់ធ្វើ។ ស្រលាញ់កិត្តិយស កេរ្តិ៍ឈ្មោះ។ បាក់អីក៏បាក់ទៅ សំខាន់មិនអាចបាក់មុខបានទេ។ ចិត្តក្តៅ ពូកែខឹង ប្រើជីវិតយ៉ាងល្អិតល្អន់រហូតក្លាយជាមនុស្សឈ្កួតនឹងអំណាច ឬមនុស្សផ្តាច់ការ។ ឆ្លាត ឈ្លៀសវៃ គិតសព្វគិតគ្រប់បានគ្រប់ពេលវេលា តែពេលខ្លះអត់ព្រមធ្វើខ្លួនឯង ចូលចិត្តឲ្យអ្នកផ្សេងធ្វើជំនួស។ សាកសមនឹងក្លាយជាទីប្រឹក្សា ព្រោះជាមនុស្សដែលមិនជឿឬទុកចិត្តអ្នកណា ឬពឹងពាក់អ្នកណាទាំងអស់។ ស្រលាញ់តែសាច់ញាតិបងប្អូនក្រុមគ្រួសាររបស់ខ្លួនឯង អាចលះបង់ឱ្យបានគ្រប់យ៉ាង។




អ្នកកើតសីហា ជាមនុស្សដែលចង់ឱ្យអ្នកដទៃស្រលាញ់ ចង់ឱ្យគ្រប់គ្នាទទួលស្គាល់ឬលើកដំកើងខ្លួន។ កុំបដិសេដ ឬប្រកែកជាមួយឱ្យសោះ។ ជាធម្មតា អ្នកណានៅជាមួយ គាត់នឹងធ្វើខ្លួនគួរឱ្យស្រលាញ់ណាស់ ព្រោះតាមពិតជាមនុស្សដែលពូកែស្រណោះអ្នកដទៃ និងចូលចិត្តលើកលែងឱ្យ ឬឱ្យដោយមិនខ្វល់ថានឹងបានអ្វីមកវិញ។ តែមិនចូលចិត្តបង្ហាញភាពទន់ជ្រាយឱ្យអ្នកផ្សេងឃើញឡើយ។ ជាមនុស្សដែលពូកែរកលុយ និងពូកែចាយដូចគ្នាដែរ។ បើពេញចិត្ត ហើយចង់បានត្រូវតែបាន ចាយមិនខ្វល់។ រឿងមុខមាត់គឺរឿងសំខាន់។ រឿងគូរស្រកររបស់អ្នកកើតខែសីហា ត្រូវជាមនុស្សចិត្តត្រជាក់ មានភាពជាមនុស្សធំជាង មានបញ្ញាដែលខ្ពស់ជាង ទើបនៅជាមួយគ្នាបាន។ បើមិនអញ្ចឹងទេ ត្រូវនៅក្រោមបាតជើងអ្នកកើតខែសីហាតែម្តងបានចប់រឿង។



អ្នកកើតខែកញ្ញា មិនថាប្រុសឬស្រីតែងតែខ្វល់ខ្វាយគ្រប់សព្វ ឆ្ងល់គ្រប់រឿង ឬវិភាគគ្រប់យ៉ាងច្រើនហួសហេតុ។ ជាមនុស្សដែលពិបាកយល់ចិត្តបន្តិច ព្រោះតាមតែចិត្តខ្លួនឯង ធ្វើតាមតែអារម្មណ៍ ដូចខ្មោចចេញខ្មោចចូល មិនប្រាកដប្រជា ។ អ្នកផ្សេងអាចនឹងឆ្ងល់ៗ ជាមនុស្សដែលរវើរវាយ តែតាមពិតជាមនុស្សល្អិតល្អន់។ ចូលចិត្តសង្កេត ដូចចង់ទៅជាមនុស្ស ចាស់បុរាណ ខ្វល់ខ្វាយគិតច្រើនគិតគ្រប់រឿង។ ពូកែគិត ពូកែស្រមើស្រមៃ។ មានទំលាប់ចូលចិត្តការផ្លាស់ប្តូរ ឬព្យាយាមធ្វើគ្រប់បែបយ៉ាងដែលអ្នកផ្សេងធ្វើមិនទាន់ចប់ឱ្យចប់សព្វគ្រប់តាមវិធីសាស្ត្ររបស់ខ្លួន។ បើនិយាយឱ្យស្រួលស្តាប់គឺចូលចិត្តខ្វល់ខ្វាយរឿងកំប៉ិចកំប៉ុក មានរបៀបរបបខ្ពស់ ចូលចិត្តចាប់កំហុសអ្នកដទៃមែនទែនម៉ង។ ជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អ បើទោះបីជាចូលចិត្តចាប់កំហុសក៏ដោយ។ ចូលចិត្តជួយសុខទុក្ខអ្នកដទៃ ឬដោះស្រាយបញ្ហាឱ្យអ្នកផ្សេងតែម្តង។

មើលទៅដូចជារឿងក្បូរក្បាច់ រើសច្រើនគ្រប់សព្វបែបយ៉ាង ដូចជា ពេលតែងខ្លួនត្រូវតែងឱ្យឡូយមុនចេញពីផ្ទះ ឬម្ហូបអាហារត្រូវមានអនាម័យ។ ជាពិសេសរឿងស្នេហាតែងតែរើសយូរបន្តិច តែបើបានស្រលាញ់ហើយ ស្រលាញ់យូរតែម្តង។ ជាមនុស្សដែលពូកែរកស៊ីណាស់។ ពេលខ្លះមិនហ៊ានចាយវាយមើលទៅដូចមនុស្សកំណាញ់។ ពូកែនិយាយ ពូកែចរចា ពូកែកែខ្លួនយ៉ាងសមហេតុសមផលទៀតផង។ តែបើរឿងសារភាពស្នេហ៍វិញ បែរជាមិនហ៊ានសារភាពទៅវិញ។ បើសារភាពស្នេហ៍ប្រាប់អ្នកណាវិញ អៀនម៉ាបេន មាត់រឹងដល់ក។ ពេលស្រលាញ់អ្នកណា ស្រលាញ់អស់ពីបេះដូង ធ្វើឱ្យអ្នកដែលខ្លួនស្រលាញ់ បោកប្រាស់ យកប្រៀបលើខ្លួនជាប្រចាំ។



អ្នកកើតខែតុលា អ្នកកើតខែនេះជាមនុស្សសុភាពរាបសារ ទន់ភ្លន់ ស្អាតគួរឱ្យស្រលាញ់។ ប្រៀបដូចជាអ្នកការទូត មានជំនាញក្នុងការចរចារ (ពូកែសំដី) ទន់ភ្លន់ ទាញយកចិត្តមនុស្សបានយ៉ាងល្អ។ ជាមនុស្សត្រង់ និងព្យាយាម ។ គិតម៉េច និយាយអញ្ចឹង។ អាចសម្របខ្លួនទៅតាមអ្នកដទៃ សម្របខ្លួនឯងច្រើនជាងជំទាស់។ អ្នកថាអី ក៏ទៅតាមគេតាមឯង។ ជាមនុស្សដែលគួរឱ្យស្រលាញ់ បើមុខមិនសូវជាបាន បុគ្គលិកលក្ខណៈត្រូវតែអេមដែរ អាចទាញឱ្យអ្នកជុំវិញខ្លួនចូលមករកខ្លួនបានយ៉ាងងាយស្រួល។ អ្នកខ្លះចូលចិត្តភាពស្រស់ស្អាត ស្រលាញ់សិល្បៈ។ ចូលចិត្តចូលសង្គម ធ្វើអ្វីក៏ដើម្បីសង្គម។ ចូលចិត្តភាពសប្បាយរីករាយ ស្រស់ស្រាយ ឡូយៗ។ ជាមនុស្សដែលបើសិនជាស្គាល់អ្នកណាហើយត្រូវចិត្ត នឹងស្រលាញ់អស់ពីបេះដូងម៉ង ស្រលាញ់លឿនពេក លះបង់លឿនពេក។ តែបើចង់បែក ក៏សុំបែកដោយគ្មានហេតុផលផងដែរ។ អាចហៅបានថា ស្នេហារន្ទះបាញ់។

 ជាមនុស្សដែលស្រលាញ់ពួកម៉ាកយកតែមែនទែន។ អ្នកណាដែលមិនមែនជាពួកម៉ាក នឹងមិនត្រូវបានស្វាគមន៍ប៉ុន្មានទេ ពេលខ្លះឌឺកាចដាក់គេទៀត។ អារម្មណ៍ពេលខ្លះឡើងចុះៗអត់ឈប់ ទំរាំបានសម្រេចចិត្តបានថាធ្វើអី នៅវ៉ល់ពេញនឹងឯង (មិនដាច់មិនស្រេច)។ មិនមានភាពជឿជាក់លើខ្លួនឯង ទំរាំបានសម្រេចចិត្តដាច់ស្រេចយូរណាស់។ ដូចទ្រនិចជញ្ជីងចឹងឯង ពេលថ្លឹងម្តងៗទំរាំបានទ្រនិចវាឈប់នឹង វិលចុះវិលឡើងនៅនឹងឯង។ ពូកែធ្វើការងារ ឆ្លាតក្នុងការធ្វើអាជីវកម្ម មានភាពរឹងប៉ឹង ម៉ត់ចត់។ តែរឿងដែលត្រូវប្រយ័ត្នគឺ តែងតែឆាប់ជឿអ្នកដទៃ ទើបរមែងតែងតែត្រូវគេបោកប្រើជាញឹកញាប់។



អ្នកកើតខែវិច្ឆិកា អ្នកកើតខែនេះ មើលទៅដូចជាមនុស្សដែលជ្រៅ។ បើមិនស្និតគ្នាទេ មិនងាយនិយាយរឿងផ្ទាល់ខ្លួនប្រាប់អ្នកណានោះទេ។ មិនងាយទុកចិត្តអ្នកណាទាំងអស់។ ប្រយ័ត្នប្រយែងខ្លួនជានិច្ច។ ជាមនុស្សដែលពូកែលាក់ទុកនូវអារម្មណ៍ ឬរឿងសំងាត់ផ្សេងៗ។ ចូលចិត្តធ្វើខ្លួនអាថ៍កំបាំងនៅក្នុងចិត្តជាច្រើន មិនចម្ងល់គ្រប់ពេលវេលា។ ពូកែទើសអ្នកដទៃ ធ្វើឬកធ្វើពារ ធ្វើខ្លួនដូចរឹកៗ។ អត់ធ្មត់ អត់ធន់ ។ តែបើធ្វើឱ្យខឹង នឹងហ៊ានធ្វើគ្រប់យ៉ាង មិនខ្វល់ថាអ្នកណាធំប៉ុណ្ណាក៏ដោយក៏មិនខ្លាចដែរ។ ពូកែឌឺដងដល់ក និយាយស្តីម្តងៗត្រគោះបោះបោកណាស់ដែរ។ និយាយត្រង់រហូតអ្នកជុំវិញខ្លួនទទួលយកអត់បាន តែវាជាអារម្មណ៍ចេញពីបេះដូងពិតៗ។ ពូកែអត់ចិត្តប្រាំបួន អារម្មណ៍ដូរអត់ចេះចប់ចេះហើយ តាមតែចិត្ត មិនសូវខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃ។ មើលទៅដូចជាកាចសាហាវ មិនគួរឱ្យរាប់អាន រហូតពេលខ្លះធ្វើឱ្យអ្នកជុំវិញខ្លួនគិតថាជាមនុស្សឆ្កួត ។ តែតាមការពិតធ្វើបែបនេះគឺដើម្បីបិទបាំងនូវអាថ៍កំបាំងរបស់ខ្លួនមិនឱ្យអ្នកដទៃបានដឹង។ ជាមនុស្សឆ្លាត ចូលចិត្តយកឈ្នះរឿងរ៉ាវផ្សេងៗដោយខួរក្បាល ជាជាងកម្លាំងកាយ។ ជាមនុស្សដែលសាហាវម៉ងក្នុងការធ្វើអាជីវកម្ម។

រឿងស្នេហាវិញ យូរណាស់ទម្រាំបានរៀបការ ពិបាករកអ្នកដែលត្រូវចិត្តបន្តិច ព្រោះរវល់តែខ្លាចនេះខ្លាចនោះអត់ចេះចប់ ហើយមិនចូលចិត្តឱ្យអ្នកណាមកខ្វល់ខ្វាយជាមួយទេ។ ចូលចិត្តនៅម្នាក់ឯង តែក៏អាចចូលជាមួយអ្នកផ្សេងបាន គ្រាន់តែអ្នកផ្សេងអាចនឹងមិនយល់ពីអ្នកកើតខែនេះតែប៉ុណ្ណោះ។



អ្នកកើតខែធ្នូ ដោយសារតែជាមនុស្សដែលចូលចិត្តផ្សងព្រេង បើឃុំឲ្យនៅផ្ទះប៉ុណ្ណាក៏ដោយ ក៏ដឹងតែមានមូលហេតុចេញពីផ្ទះឱ្យទាល់តែបាន។ ចង់បានជោគជ័យក្នុងជីវិតដែលនៅឆ្ងាយពីផ្ទះ ឆ្ងាយស្រុក ឆ្ងាយភូមិ ឆ្ងាយស្រុកកំណើត។ ស្រលាញ់មនុស្សដែលនៅឆ្ងាយៗធ្វើឱ្យជីវិតកាន់តែប្រសើរ។ ជាមនុស្សដែលតែងតែជោគជ័យរឿងលុយរឿងកាក់។ ជាមនុស្សអារម្មណ៍ល្អ ពូកែនិយាយលេងសើច កំប្លែងៗ រហូតពេលខ្លះវាហួសពីការពិតទៅឆ្ងាយមែនទែនម៉ង។ ចូលចិត្តរៀនសូត្រអ្វីថ្មីៗ លើសពីអ្វីដែលខ្លួនធ្លាប់បានដឹង។ ចូលចិត្តការអភិវឌ្ឍន៍ខ្លួន ។ អាចជាទីប្រឹក្សាដល់អ្នកជុំវិញខ្លួនបានយ៉ាងល្អ ព្រោះជាមនុស្សចេះដឹងខ្ពស់ហើយរៀបផែនការបានយ៉ាងល្អ។ ជាមនុស្សដែលឆ្លាតហើយប្រយ័ត្នប្រយែង។ គិតចង់បង្កើតអ្វីដែលថ្មីតែងតែបានសម្រេចរីកចម្រើន ហើយក្លាយជាការពិតបាននៅថ្ងៃអនាគត។ មានគំនិតដែលឈានមុខជាងអ្នកដទៃ ដូចអាចដឹងអនាគតបានតែម្តង។

អាចដោះស្រាយបញ្ហាបានយ៉ាងល្អ មានចំណាប់អារម្មណ៍ល្អ ត្រង់ទៅត្រង់មក ស្មោះត្រង់។ ចូលចិត្តការធ្វើដំណើរ ដើម្បីបានឃើញពីរឿងរ៉ាវថ្មីៗ ។ ចូលចិត្តលេងកីឡា អាចនិយាយបានថា នៅស្ងៀមមិនកើត ហើយចូលចិត្តសេរីភាពជាងការដែលមានមេកើយមកបង្គាប់បញ្ចា។ ចង់បង្ហាញសម្ថតភាពរបស់ខ្លួនឱ្យអ្នកដទៃបានឃើញ។ ចូលចិត្តធ្វើខុសពីរបៀបរបប ដោយសារគិតថាខ្លួនចេះច្រើន ឆ្លាតជាងអ្នកផ្សេង។ ជាមនុស្សដែលឆាប់ខឹងឆាប់បាត់។ តែហាមស្តីបន្ទោសបន្ថែមម្តងហើយម្តងទៀត អ្នកកើតខែនេះនឹងមិនទទួលខុសទេឬធ្វើអត់ដឹងរឿងម៉ង ធ្វើឱ្យខូចអារម្មណ៍អត់ប្រយោជន៍ទេ។ រឿងស្នេហា ជាមនុស្សដែលមិនចូលចិត្តសង្សារឬដៃគូដែលពូកែប្រច័ណ្ឌនោះទេ។ បើសិនជាផ្តល់នូវសេរីភាពឱ្យ អ្នកកើតខែនេះនឹងស្រលាញ់លុះអវសាន្ត។



រក្សារសីទ្ធរូបភាព : Preme Nobu Cambodia

អត្ថបទដកស្រង់ពីវេបសាយក្នុងស្រុក



Popular posts from this blog

មកស្គាល់កន្លែងលម្ហែកាយពេញនិយម៣កន្លែងនៅភ្នំពេញ

វិធីកម្ចាត់មុនក្បាលខ្មៅលេីច្រមុះតាមបែបធម្មជាតិ