កន្លែងកម្សាន្តខ្នាតធំមានតែ ៣ ប៉ុណ្ណោះក្នុងកម្ពុជា
Garden City Water Park គឺជាសួនទឹកដ៏ធំមួយនៅទីក្រុងភ្នំពេញដែលស្ថិតនៅក្នុងទីក្រុងអភិវឌ្ឍន៏ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ១៧គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។ នៅទីនេះសម្បូរទៅដោយភ្ញៀវទេសចរណ៏ជាតិមកលេងកម្សាន្តសួនទឹករៀងរាល់ចុងសបា្តហ៏។ មានដូចជា ឋានសួគរលក ឋានសួគកុម៉ា ស្គីរលក ពោងរអិលបែបអត្តជាតិ។ មជ្ឈមណ្ឌលកម្សាន្តធំបំផុតនិងទំនេីបក្នុងប្រទេសកម្ពុជាដែលសាងសង់លេីផ្ទៃដីទំហំប្រមាណ ៦ហិចតា។ 2) Prince Manor Park Prince Manor Park ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានចម្ងាយត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំពេញ។ នៅទីនោះមានភ្ញៀវទេសចរណ៍ច្រេីនទៅកម្សាន្តរៀងរាល់ថ្ងៃចុងសបា្តហ៍ជាមួយឧបករណ៏ លេងជាច្រេីន ដូចជា ទូកសមុទ្រ សេះវិល កៅអីហោះ រទយន្តប្រណាំង ឡានបុកគ្នា ស្គីទឹក កន្រ្តកវិលយ័ក្ស។ បន្ថែមពី នេះទៅទៀត ព្រីនស៍ម៉ាណ័រ គឺជាមជ្ឍមណ្ឌលកម្សាន្តអេកូឡូសុីខ្នាតអត្តជាតិ ដែលផ្ដល់ជូនភ្ញៀវ ទេសចរណ៍ ភោគជនីដ្ឋានអាហារឆ្ងាញ់ៗ សួនទឹកសួនផ្កាទីកន្លែងលំហែកាយរីស៊ត វិស្សមកាលបែប លក្ខណះគ្រួ...