ប្រវត្តិដើមហេតុថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ Valentine's Day
ប្រវត្តិដើមហេតុថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ Valentine's Day រឿងរ៉ាវនោះបានពាក់ព័ន្ធនឹងសម័យកាល ចក្រភពរ៉ូម ពេលព្រះវិហារកាតូលិក បានទទួលស្គាល់ សម្ដេចសង្ឃបីនាក់ផ្សេងគ្នា ឲ្យឈ្មោះថា លោក Valentine ឬ Valentinus ដែលជាអ្នកបូជាជីវិតឲ្យសាសនា។ មានរឿងមួយដំណាលទាក់ទងអំពី បព្វជិតម្នាក់គឺ លោក Valentine ដែលបានបម្រើសាសនា ក្នុងសតវត្សទី ៣ ដែលបានជួយការពារនៃសេចក្ដីស្រលាញ់ដល់គូស្នេហ៍ជនជាតិ រ៉ូម៉ាំង។ សម័យនោះ អធិរាជ ចក្រភពរ៉ូម Claudius II បានយល់ថា បុរសៗដែលនៅលីវជាច្រើន គឺជាកងទ័ពដែលមានសមត្ថភាពជាង បុរសៗដែលមាន ប្រពន្ធនិងគ្រួសារ ដូចនោះហើយ អធិរាជបានសម្រេចប្រកាសដាក់ឲ្យ ការរៀបការសម្រាប់បុរសៗយុវវ័យ គឺជារឿងខុសច្បាប់។ នៅពេល ឃើញរឿងអយុត្តិធម៌បែបនេះ លោក Valentine ដែលជា សង្ឃគ្រិស្តសាសនា បានប្រឆាំងជំទាស់នឹងច្បាប់របស់អធិរាជដោយលួចលាក់ ដោយលោកជួយរៀបចំផ្សំផ្គុំពិធីរៀបការឲ្យ គូស្នេហ៍ក្មេងៗជាសម្ងាត់។ ក្រោយពេល អធិរាជដឹងរឿងនោ...